ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2024-05-26
នៅវេលាព្រឹក ថ្ងៃអាទិត្យ ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅវាលព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ
យុវជន និងកីឡា ភូមិត្រពាំងលើក សង្កាត់កោះធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០២៤ នេះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ឯកឧត្តម វ៉ី
សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាស្តេចមាឃ និងលោកជំទាវ ឈុន ស៊ីន ជាមេហួរ ។
ព្រះរាជសកម្មភាព » ឧសភា - 2024
ព្រះរាជពិធីច្រត់ព្រះនង្គ័ល