O f f i c i a l   W e b s i t e
លោកបណ្ឌិត Richard C. Helfer ថ្វាយបង្គំគាល់
2024-05-11
នៅវេលាព្រឹក ថ្ងៃទី ១១ ខែ ឧសភា ​ឆ្នាំ ២០២៤ នៅព្រះរាជតំណាក់សិរីមង្គល ក្នុងឱកាសខួបលើកទី ២៥ ឆ្នាំ របស់អង្គការសិល្បៈខ្មែរអមតៈ​ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកបណ្ឌិត Richard C. Helfer និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យព្រះរាជទានគ្រឿងឥស្សរិយយស ប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងជូនគណៈប្រតិភូចំនួន ៤១ រូប ។
Visitor: 14278862
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.