ព្រះរាជពិធីថ្វាយព្រះរាជកុសល
2015-02-17
នៅវេលាព្រឹកថ្ងៃ ១៤រោជ ខែមាឃ ឆ្នាំ មមី ឆស័ក ព ស
២៥៥៨
ត្រូវនឹងថ្ងៃទី ១៧
ខែ ខែ កុម្ភ: ឆ្នាំ ២០១៥
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់
បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ រាជពិធីសង្ឃទានវេរភត្ត
ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះធម្មសាលានៃព្រះឧបាសថ រតនារាម ព្រះកែវមរកត ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ
ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធី បុណ្យក្នុងឱកាសនោះមាន
ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កុម្ភៈ - 2015
ព្រះរាជពិធីថ្វាយព្រះរាជកុសល