ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ឧត្តមានជ័យ(តចប់)
2015-02-05
បន្ទាប់ពី ព្រះអង្គបានបំពេញព្រះរាជកិច្ចចប់រួចរាល់ក្នុងព្រះរាជពិធីយាងសំណេះសំណាលសាកសួរសុខទុក្ខនិងប្រោសព្រះរាជទាន
ព្រះរាជអំណោយដល់ប្រជារាស្រ្តទីទ័លក្រ នៅ ឃុំ ក្រសាំង
ស្រុក ចុងកាល់ រួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទាន ដល់នាយទាហានជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម
នាយឧត្តមសេនីយ គន់ គីម អគ្គមេបញ្ញាការរង
និងជានាយសេនាធិការចំរុះ នៃកងយោធាពលខេមរភូមិន្ទ ចូលក្រាបថ្វាយបង្គំគាល់
ថ្វាយព្រះពរនៅ ឃុំ ក្រសាំង ស្រុក ចុងកាល់
ខេត្ត ឧត្តមាជ័យ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទានព្រះរាជទ្រព្យជាថវិកាចំនួន ២០លានរៀល ជាព្រះរាជឧបត្ថម្ភដ៏ឧត្តុងឧត្តម ជួយដោះស្រាយជីវភាពរបស់កូនចៅ កងខេមរភូមិន្ទផងដែរ។
ព្រះរាជសកម្មភាព » កុម្ភៈ - 2015
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ឧត្តមានជ័យ(តចប់)