ព្រះរាជពិធីបុណ្យ មាឃបូជានៅ ខេត្តសៀមរាប
2015-02-03
នៅវេលារសៀលថ្ងៃ ១៥កើត ពេញបូរណ៌មី ខែ មាឃ
ឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី
០៣ ខែ កុម្ភ: ឆ្នាំ ២០១៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ
ស្តេចយាងបន្តបំពេញមហាព្រះរាជកុសល
ក្នុងព្រះរាជពិធីបុណ្យមាឃបូជាប្រកបដោយព្រះរាជសទ្ធាដ៏ប្រសើរថ្លៃថ្លានៅព្រះវិហារព្រះអង្គ ចេក ព្រះអង្គ ចម ក្នុងខេត្តសៀមរាប។
អញ្ជើញដង្ហែ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងបំពេញព្រះរាជសទ្ធាក្នុង ព្រះរាជពិធីបុណ្យដ៏មង្គលនេះមាន
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី
ក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប
ដួនជីតាជី និងនាហ្មឺនសព្វមុខមន្ត្រី ព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កុម្ភៈ - 2015
ព្រះរាជពិធីបុណ្យ មាឃបូជានៅ ខេត្តសៀមរាប