ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
2014-08-26
នៅវេលាព្រឹកថ្ងៃទី២៥
ខែ សីហា ឆ្នាំ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម
មុនីនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងតាមព្រះទីនាំងយន្តហោះទៅកាន់រដ្ឋធានី
ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់សំរាកពិនិត្យ ព្រះរាជសុខភាពមួយរយ:។ យាងនិងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
មានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្តច នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹ ក្សាផ្ទាល់ ព្រះមហាក្សត្រ
និងអ្នកម្នាង លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត
វិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស
និងឥស្សរ:ជនជាតិ ជាច្រើនរូបទៀត។
ព្រះរាជសកម្មភាព » សីហា - 2014
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន