ពិធីបើកមហាសន្និបាតកាកបាទក្រហមកម្ពុជាអណត្តិទី៦
2014-08-06
ពិធីបើកអង្គមហាសន្និតបាត
របស់កាកបាទក្រហមកម្ពុជា អណត្តិទី៦ ដែលនិងប្រព្រឹត្តក្នុងរយ:ពេល២ថ្ងៃ
គិតចាប់ពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៤ តទៅ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ បានទទួលនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបាន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត កាលពីរសៀលថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៤។ ក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ ពាន់ដុល្លារអាមេរិក ជាព្រះរាជូឧបត្ថម្ភដ៏ឧត្តុង្គឧត្តម
ដើម្បីបន្តទ្រទ្រង់សកម្មភាពមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា។ ព្រមជាមួយនេះ
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ព្រះប្រធានកិក្តិយសបាតកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជូឧបត្ថម្ភដ៏ឧត្តុង្គឧត្តម
ជាព្រះរាជទ្រព្យចំនួន ១០ពាន់ដុល្លារអាមេរិក តាមរយ:សម្តេច ចៅហ្វាវាំង គង់ សំអុល ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សំរាប់ជាប្រយោជន៍ ដល់ប្រជារាស្រ្តក្រីក
ដែលទទួលរងគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសផងដែរ ។
ព្រះរាជសកម្មភាព » សីហា - 2014
ពិធីបើកមហាសន្និបាតកាកបាទក្រហមកម្ពុជាអណត្តិទី៦