ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-08-10
នៅវេលាព្រឹកថ្ងៃ
១0កើត ខែ ស្រាពណ៌ ឆ្នាំ មមី ឆស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត
ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាម
ដើម្បីឧទិ្ទសព្រះរាជកុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន
ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » សីហា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល