ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-08-24
នៅវេលាព្រឹកថ្ងៃ
១៤រោជ ខែ
ស្រាពណ៌ ឆ្នាំ មមី ឆស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៤
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ
និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះ រាជពិធីសង្ឃទានវេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះធម្មសាលានៃព្រះឧបាសថរតនា
រាម ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះវរ
រាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
យាងនិងអញ្ជើញចូលរួមដង្ហែ
ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » សីហា - 2014
ព្រះរាជពិធីថ្វាយព្រះរាជកុសល