O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-04-28
នៅវេលាព្រឹកថ្ងៃ ១៤ រោជ ខែ ចេត្រ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហ ឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥ អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទសព្រះរាជកុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យ ក្នុងឱកាសនោះមាន ព្រះរាជ វង្សានុវង្ស និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13660665
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.