O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងសួរសុខទុក្ខប្រជារាស្រ្តស្រុក បរកែវ ខេត្ត រតនគីរី
2014-04-02
នៅវេលាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ស្តេចយាងបំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តម នៅ ភូមិ យ៉ែម ឃុំ ស៊ើង ស្រុក បរកែវ ខេត្តរតនគីរី។ អញ្ជើញអមព្រះរាជដំណើរព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់​លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុត សេ្តចយាង​បំពេញព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម នាឱកាស​នោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអម​ក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ខេត្តរតនគីរី។ ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុតព្រះអង្គសព្វព្រះរាជ​ហឬទ័យ ស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូន កូនចៅ ០៥គ្រួសារ ដែល មានជីភាពក្សត់ខ្សោយជាងគេ។ ព្រះរាជអំណោយប្រោសព្រះរាជទាន ក្នុងគ្រួសារនីមួយៗ​មាន: អង្ករ ៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ អាវយឺត មានបោះពុម្ពផ្លាក​ព្រះរាជអំណោយព្រះករុណា​ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ចំនួន មួយ កៅស៊ូតង់ មួយផ្ទាំង ត្រីខកំប៉ុង ដប់កំពុង និង ថវិកាចំនួនដប់ម៉ឺនរៀល។
Visitor: 1093792
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.