O f f i c i a l   W e b s i t e
ព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី ឆ ស័ក ព.ស ២៥៥៨
2014-04-14
នៅវេលាម៉ោង 8 និង០៧ នាទី ថ្ងៃច័ន្ទ ១៥ កើត ខែ ចេត្រ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៤ ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ រាជពិធីទទួល ទេវាតាឆ្នាំថ្មី ព្រះនាមព្រះនាង គោរាគៈ ទេវី នាព្រះទីនាំងទេវាវិនិច្ឆ័យ ។ យាងនិងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីនេះមាន នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំគ្រប់ជាន់ថា្នក់ និងនាហ្មឺនសព្វមុខមន្រ្តី ព្រះ បរមរាជវាំងយ៉ាងច្រើនកុះករ។
Visitor: 13624117
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.