O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយ ព្រះសុគន្ធវារី ទេវរូប
2014-04-16
នៅវេលាល្ងាចថ្ងៃ ពុធ ២ រោជ ខែ ចែត្រ ត្រូវនិងថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៤ ជាថ្ងៃវរ:ឡើងស័ក ក្នុងពិធីចូលឆ្នាំប្រពៃណីជាតិឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយ ព្រះសុគន្ធវារី ទេវរូបនាព្រះទីនាំង ទេវាវិនិច្ឆ័យ ។ យាងនិងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីនេះមាន សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សា នុវង្ស ថ្នាក់ដឹកនាំគ្រប់ជាន់ថា្នក់និងនាហ្មឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង យ៉ាងច្រើនកុះករ។
Visitor: 13624781
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.