O f f i c i a l   W e b s i t e
ព្រះរាជពិធីស្រង់ព្រះពុទ្ធរូប និងព្រះសង្ឃ៦១អង្គ
2014-04-15
នៅវេលាម៉ោង ១៦និង ៣០នាទី រសៀលថ្ងៃទី ១រោជ ខែចក្រ ត្រូវនិងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៤ ជាថ្ងៃកណ្តាល (វនបត) នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ព្រះករុណាជាអង្គ ម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជា ព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីស្រង់ព្រះពុទ្ធរូប និងព្រះសង្ឃ ៦១ អង្គ។ យាងនិងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីនេះមាន សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ និងអ្នកម្នាង សម្តេចចៅហ្វាវាំង គង់ សំអុល ឧប នាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សា នុវង្ស ថ្នាក់ដឹកនាំគ្រប់ជាន់ថា្នក់និងនាហ្មឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។ លុះដល់វេលាម៉ោង ១៧និង៣០នាទីព្រះករុណាជាអង្គ ម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុតព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងប្រារព្ធ ព្រះពិធីចម្រើនព្រះសត្តប្បករណាភិធម្មបង្សុកូលថ្វាយ ចំពោះព្រះវិញ្ញាក្ខ័ន្ធ ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវ រាជបិតាព្រះបរមរតន:កោដ្ឋ នៅក្នុងព្រះទីនាំងមហាមន្ទីរ ដោយព្រះសង្ឃ១០០អង្គ។
Visitor: 13623365
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.