O f f i c i a l   W e b s i t e
ទស្សនីយ៍ភាពសិល្ប:អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
2014-04-23
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំដែង របាំព្រះរាជទ្រព្យរបាំក្បាច់បុរាណនៅ សាលសន្និសិតចតុមុខវេលាម៉ោង ១៩ យប់ថ្ងៃទី ២៣​ ខែ ​មេសា ឆ្នាំ​ ២០១៤ ។ របាំព្រះរាជទ្រព្យនេះត្រូវបានសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដឹកនាំសម្តែងថ្វាយ ដើម្បីអបរអសាទរ និងថ្វាយព្រះពរ​ក្នុង​ឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធី​បុណ្យចម្រើនព្រះជន្មព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៦១ ព្រះវស្សា យាងចូល ៦២ ព្រះវស្សា
Visitor: 1073061
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.