ថ្នាក់ដឹកនាំស្ថាប័នកំពូលជាតិ ថ្វាយព្រះពរ
2024-10-29
នៅវេលាព្រឹកថ្ងៃទី
២៩ ខែ តុលា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យព្រះរាជទានសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នកំពូល និង នាយឧត្តមសេនីយ៍
នៃកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិ ចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរជ័យមង្គល
ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យខួបលើកទី ២០
នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួង នៅព្រះទីនាំងទេវាវិនិច្ឆ័យ
។
ព្រះរាជសកម្មភាព » តុលា - 2024
ថ្នាក់ដឹកនាំស្ថាប័នកំពូលជាតិ ថ្វាយព្រះពរ