សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្វាយបង្គំគាល់
2024-10-16
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
និងសហការី ចូលក្រាបថ្វាយបង្គំគាល់
នៅមហាប្រាសាទខេមរិន្ទ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ ។
សម្តេចមហាបវរធិបតី
បាននាំយកនូវដង្វាយជាធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០រៀលថ្មី និងសៀវភៅក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ
ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជសកម្មភាព » តុលា - 2024
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្វាយបង្គំគាល់