ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ចាម
2019-12-27
នៅវេលាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជ
ហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រ
ចំនួន ៤៦០ គ្រួសារ ស្ថិតនៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រះរាជអំណោយប្រោសព្រះរាជទាន
ដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេល នោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ
១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសឡា)
១គ្រឿង កន្ទេល១ ស្បែកជើងផ្ទាត់ ១ គូរ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ និង ថវិកាចំនួន
១០០.០០០រៀល ។
ព្រះរាជសកម្មភាព » ធ្នូ - 2019
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ចាម