លោក ហ៊ឹម ទ្រី ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2019-12-07
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទានលោក ហ៊ឹម ទ្រី អគ្គនាយកក្រុមហ៊ុន ឃាង ហួត International Co, Ltd., និង
គណៈប្រតិភូ ចូលថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩ ។ ក្រុមគណៈប្រតិភូ បាននាំយកតង្វាយជាអង្ករចំនួន
៥០តោន មី ៥០កេស ត្រីខ ៥០កេស ខ្នើយ ២៥០ខ្នើយ និងទឹកត្រចៀកកាំមាស ១០០កេស ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។
ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយអង្ករចំនួន ៥០តោន មី ៥០កេស ត្រីខ
៥០កេស ខ្នើយ ២៥០ខ្នើយ និងទឹកត្រចៀកកាំមាស ១០០កេស ថ្វាយសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
ព្រះរាជសកម្មភាព » ធ្នូ - 2019
លោក ហ៊ឹម ទ្រី ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ