ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ
2019-06-17
នៅវេលាព្រឹកថ្ងៃចន្ទ ១៥ កើត ពេញបូណ៌មី ខែជេស្ឋ
ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃក្នុងព្រះធម្មសាលា នៃព្រះឧបោសថរតនារាម ព្រះកែវមរកត
ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ព្រះរាជសកម្មភាព » មិថុនា - 2019
ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ