ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង
2019-11-21
នៅវេលាព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រ
ចំនួន ៥៣០ គ្រួសារ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយប្រោសព្រះរាជទាន
ដល់បងប្អូនប្រជារាស្រ្តទីទ័លក្រនាពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ
១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសឡា)
១គ្រឿង កន្ទេល១ អាវយឺតមាន បោះពុម្ពផ្លាក ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ និង ថវិកាចំនួន ១០០.០០០រៀល ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2019
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង