ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2019-11-05
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គ
ព្រះកឋិនទានព្រះរាជទ្រព្យ ។ ព្រះរាជពិធីចំរើនព្រះបរិត្តអង្គព្រះកឋិនទានបានប្រារព្ធនៅវេលារសៀល ថ្ងៃ អង្គារ ៩ កើត ខែ កត្តិក ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បី ដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា
វត្តព្រះពុទ្ធមានសិរី ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2019
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ