លោកស្រី គង់ វិរសិង្ហ ថ្វាយបង្គំគាល់
2019-10-16
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកស្រី គង់
វិរសិង្ហ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ
អឹម.ជី.អិន អេមផឹរើរ ប៊ែង ម.ក ចូលក្រាបថ្វាយបង្គំគាល់
នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ។ លោកស្រី បាននាំយកតង្វាយជាថវិការចំនួន មួយរយលានរៀល
(១០០ ០០០ ០០០រៀល) និងអង្ករ ៥០តោន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាកក្នុងជីវភាព
។
ព្រះរាជសកម្មភាព » តុលា - 2019
លោកស្រី គង់ វិរសិង្ហ ថ្វាយបង្គំគាល់