ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ
2018-05-29
នៅវេលាព្រឹកថ្ងៃ ១៥ កើត ខែ
ពេញបូរណ៌មី ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា
ឆ្នាំ ២០១៨ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាម ព្រះកែវមរកត ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ព្រះរាជសកម្មភាព » ឧសភា - 2018
ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ