ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2018-05-03
នៅវេលាព្រឹក ថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ ពិសាខ
ត្រូវនឹងថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
ដែលប្រារព្ធធ្វើឡើងនៅវាលព្រះស្រែ វិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០១៨ នេះ
ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង
ជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាព្រះមេហួរ ។
ព្រះរាជសកម្មភាព » ឧសភា - 2018
ព្រះរាជពិធីច្រត់ព្រះនង្គ័ល