ព្រះករុណាព្រះមហាក្សត្រ ព្រះរាជទានភ្លើងគប់កីឡាជាតិលើកទី២
2018-05-25
នាវេលាយប់ថ្ងៃទី
២៥ ខែ ឧសភា
ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានភ្លើងគប់កីឡាជាតិដល់
អត្តពលិក ឃុន ឌីម៉ា នៅខាងមុខព្រះទីនាំងទេវាវិនិច្ឆ័យ ដើម្បីរត់បណ្តាក់យកទៅអុជនៅពហុកីឡាដ្ឋានជាតិអូឡាំពិក
ក្នុងការប្រារព្ធពិធីបើកមហាព្រឹត្តិការណ៍កីឡាជាតិលើកទី២ ។
ព្រះរាជសកម្មភាព » ឧសភា - 2018
ព្រះករុណាព្រះមហាក្សត្រ ព្រះរាជទានភ្លើងគប់កីឡាជាតិលើកទី២