ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី
2018-06-18
នៅវេលាព្រឹកថ្ងៃទី
១៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យយាងប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម
សម្តេចព្រះមហាក្សត្រីព្រះវរាជមាតា គម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា
ដែលបានប្រព្រឹត្តទៅនៅព្រះរាជដំណាក់សិរីមង្គល ។ យាង និង អញ្ជើញចូលរួមដង្ហែក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី
ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស
ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងឯកឧត្តម កែវ ពុទ្ធរស្មី សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព
របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន
ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង
យ៉ាងច្រើនកុះករ ។
ព្រះរាជសកម្មភាព » មិថុនា - 2018
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី