ឯកឧត្តម ហ៊ុន ម៉ានី ថ្វាយបង្គំគាល់
2018-06-09
ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាព្រឹកថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ
២០១៨ ។ ឯកឧត្តម ហ៊ុន
ម៉ានី និង គណៈប្រតិភូ បាននាំយកតង្វាយជាអង្ករ ចំនួន ៤០ តោន ត្រីខ ៥០០យួរ និង តង់ចំនួន ២០០ តង់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាកក្នុងជីវភាព
។
ព្រះរាជសកម្មភាព » មិថុនា - 2018
ឯកឧត្តម ហ៊ុន ម៉ានី ថ្វាយបង្គំគាល់