ឧកញ៉ា លី ឃុនថៃ និង គណៈប្រតិភូថ្វាយតង្វាយ
2018-06-13
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគណៈប្រតិភូនិយោជកចិន ដែលដឹកនាំដោយឧកញ៉ា លី ឃុនថៃ
ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
។ ឧកញ៉ា លី ឃុនថៃ និង គណៈប្រតិភូបាននាំយក តង្វាយជាថវិកាចំនួន
៣០,០០០ ដុល្លារអាមេរិក និង អង្ករ ចំនួន ៥០ តោន
ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់
ប្រជារាស្រ្តក្រីក្រជួបការលំបាកក្នុងជីវភាព ។
ព្រះរាជសកម្មភាព » មិថុនា - 2018
ឧកញ៉ា លី ឃុនថៃ និង គណៈប្រតិភូថ្វាយតង្វាយ