O f f i c i a l   W e b s i t e
លោក លី សុភក័មុនី ថ្វាយបង្គំគាល់
2016-12-05
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក លី​ សុភក័មុនី ប្រធានក្រុមហ៊ុន ​Gold Dragon Group និងគណៈប្រតិភូ អញ្ជើញចូលថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាព្រឹកថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០១៦។ ​ក្នុងឱកាសនោះដែរលោក លី​ សុភក័មុនី បាននាំយកតង្វាយជាកុំព្យូទ័រប្រភេទ Latop ​ចំនួន ១៥០ គ្រឿង ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ ។
Visitor: 13750535
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.