O f f i c i a l   W e b s i t e
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន
2016-12-14
តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅវេលាព្រឹក ថ្ងៃទី​១៤ ខែធ្នូ  ឆ្នាំ២០១៦ ឯក​ឧត្តម RODRIGO ROA DUTERTE ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន  បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែ ធ្នូ  ឆ្នាំ ២០១៦ ។       ​នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៦ ឯក​ឧត្តម RODRIGO ROA DUTERTE ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន  និងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញ មកព្រះបរមរាជវាំង ដើម្បីចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។
Visitor: 13750689
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.