O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតន:កោដ្ឋ
2016-10-31
នៅវេលាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​ ២០១៦ ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេសដ៏ឧត្តុងឧត្តមបានរៀបចំឡើងប្រកប​ដោយភាពអធិកអធមវិសេសវិសាលខុសប្លែកពីធម្មតា ព្រោះថាថ្ងៃនេះជាថ្ងៃ​បុណ្យចំរើនព្រះជន្មាយុគម្រប់៩៤ព្រះវស្សា​នៃ ព្រះករុណាព្រះវររាជ​បិតា​ជាតិខ្មែរ​ព្រះបរមរតន:កោដ្ឋ ជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ បានសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន​វេរភត្ត និងដាក់បាត្រ ដើម្បីឧទ្ទិសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា​ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ​តាម​គន្លងព្រះពុទ្ធសាសនា នៅក្នុងធម្មសាលានាព្រះឧបាសថរតនារាមព្រះកែវមរកត។
Visitor: 12196128
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.