ព្រះរាជពិធីបុណ្យកាន់បិណ្ឌ
2016-09-29
នៅវេលារសៀលថ្ងៃព្រហស្បតិ៍
១៣រោជ ខែ ភទ្របទ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងែទី ២៩ ខែ កញ្ញា ឆ្នាំ
២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ
ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបុណ្យកាន់បិណ្ឌ ដែលប្រព្រឹត្តទៅនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។
យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនោះមាន៖ សម្តេចរាជបុត្រីព្រះអនុជ
នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងស្វាមី សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង
សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង
សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត
និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កញ្ញា - 2016
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ