ព្រះរាជពិធីថ្វាយព្រះរាជកុសល
2016-09-01
នៅវេលាព្រឹកថ្ងៃ ១៤រោជ ខែស្រាពណ៍
ឆ្នាំ វក អដ្ឋស័ក
ព ស ២៥៦០
ត្រូវនឹងថ្ងៃទី ០១
ខែ កញ្ញា ឆ្នាំ
២០១៦ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្ត
ប្រគេនមន្ត្រីសង្ឃ ៥អង្គ ក្នុងព្រះធម្មសាលានៃព្រះឧបាសថ រតនារាម
ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន
ព្រះរាជវង្សានុវង្ស និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
ព្រះរាជសកម្មភាព » កញ្ញា - 2016
ព្រះរាជពិធីថ្វាយព្រះរាជកុសល