ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង(ត)
2016-09-14
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាង
សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះអំណោយដល់ប្រជារាស្រ្តទីទ័លក្រ
ដែលជាតំណាងគ្រួសារចំនួន ៥២០ នាក់ មកពីឃុំ ព្រែកអន្ទះ
ស្រុក ពោធិរៀង ខេត្តព្រៃវែង ។ ព្រះរាជអំណោយ
ប្រោសព្រះរាជទាន ដល់បងប្អូនប្រជារាស្រ្ត តំណាងគ្រួសារម្នាក់ៗ ក្នុងឱកាសនោះមាន៖ អង្ករ ៥០ គក្រ មី ០១កេស ស្បែកជើងផ្ទាត់ចំនួន០១គូ
ឃីត ០១កញ្ចប់
(មាន៖ មុង ០១ ភួយ ០១ សារុង ០១ ក្រមា០១) កន្ទេលមួយទំហំ
០ម៧៥ x ១ម៨០ អាវយឺត ០១ ត្រីខ ១០កំប៉ុង និងថវិកា ចំនួន ១០០,០០០រៀល។
ព្រះរាជសកម្មភាព » កញ្ញា - 2016
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង(ត)