ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន
2015-08-31
តបតាមសេចក្តីថ្វាយបង្គំសូមយាងរបស់
ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងក្នុងព្រះរាជពិធីសវការទ្វេភាគី ជាមួយ
ឯកឧត្តម XI JINPING ប្រធានធិបតី
នៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជាច្រើរូបទៀត
នៅវិមានរដ្ឋសភាប្រជាជនចិន វេលាម៉ោង ១៥និង៣០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ថ្ងៃទី៣១
ខែសីហា ឆ្នាំ២០១៥ ។ យាងនិងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី
ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា
ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
លោកជំទាវ ចាន់ សំដារិន្ធ និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង។
ព្រះរាជសកម្មភាព » សីហា - 2015
ព្រះរាជសកម្មភាព នៅសាធារណរដ្ឋប្រជាមានិតចិន