O f f i c i a l   W e b s i t e
ព្រះរាជពិធីសម្ពោធអគារមណ្ឌលព្យាបាលមនុស្សចាស់(តចប់)
2015-08-06
អគារមណ្ឌល​ព្យាបាល​មនុស្ស​ចាស់ ជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់សម្តច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជាមណ្ឌល​ព្យាបាល​ ថែទាំសុខភាពមនុស្សចាស់តាម គំរោងសាងសង់ក្នុងទំហំ ៥៨ម គុណ ៣៨,៥០ម ដែលត្រូវចែកចេញជាបីផ្នែក ក្នុងនោះអាគារខាងមុខ មានកំពស់១ជាន់ អាគារកណ្តាល មានកំពស់ ៣ជាន់ និងអាគារស្លាបចំហៀង មានកំពស់៣ជាន់។ ការសាងសង់ មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ "ព្រះសីហនុ​រាជ" ដ៏ធំស្កិមស្កៃនេះ គឺដោយសារព្រះរាជទ្រព្យបានមកពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ជាតិនិងអន្តរជាតិ ចូលបច្ឆ័យក្នុងព្រះរាជពិធីបុណ្យ បរមសពព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មានចំនួនជាងមួយលានដុល្លាអាមេរិក។
Visitor: 14535955
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.