ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
2015-08-14
នៅវេលាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
បានស្តេចយាងតាមព្រះទីនាំងយន្តហោះទៅកាន់
រដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់សំរាកពិនិត្យ ព្រះរាជសុខភាពមួយរយ:។
យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន
សម្តេចវិបុលសេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រនិងអ្នកម្នាង តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស
និងឥស្សរ:ជនជាតិជាច្រើនរូប។
ព្រះរាជសកម្មភាព » សីហា - 2015
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន