O f f i c i a l   W e b s i t e
ព្រះរាជពិធីលាងសាយភោជន៍
2015-06-21
នៅរាត្រីថ្ងៃ​ ៦កើត ខែ ​បឋមសាឍ ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ​២១ ខែ មិថុនា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន​សព្វព្រះរាជហ​ឬទ័យត្រាស់បង្គាប់សម្តេចចៅហ្វាវាំង គង់សំអុល ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី ក្រសួង​ព្រះបរមរាជវាំង រៀបចំ​ព្រះរាជពិធីលាងសាយភោជន៍មួយដ៏ត្រចះត្រចង់ ជាព្រះរាជកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះ​មហា​ក្សត្រីព្រះវរាជមាតា ក្នុងឱកាស ដ៏មហានក្ខត្តឬក្សនៃ ព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់៧៩​​ យាងចូល ៨០ព្រះវស្សា។ ​          ព្រះរាជពិធីបានបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សែនមនោរម្យ ដោយមានការយាង​ និងអញ្ញើញចូលរួមដង្ហែអំពីសំណាក់ សម្តេចក្រុមព្រះ​​​នរោត្តម រណឫទ្ធ ប្រធានក្រុម ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេចរាជ​បុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនា​រី​មុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាឯកអគ្គរាជ​ទូតវិសាមញ្ញ​និងពេញសមត្ថភាព​ របស់ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជា​មានិតចិន ព្រមទាំងព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំក្រសួង​ព្រះបរមរាជវាំង។
Visitor: 14536159
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.