O f f i c i a l   W e b s i t e
ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
2015-06-19
នៅវេលាម៉ោង ​១០និង៣០នាទី ថ្ងៃសុក្រ ៤កើត ខែ​បឋមាសាឍ   ឆ្នាំ​ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី ១៩ ខែមិថុនា​ឆ្នាំ២០១៥ ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី​ និងសម្តចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីឈាប្បនកិច្ចសព សម្តេចអគ្គមហា​​ធម្ម​ពោធិ​សាល ជា ស៊ីម នៅ ឈាប្បនដ្ឋានមុខវត្តបុទុមវត្តី។            ក្នុងឱកាសនោះ ព្រះករុណាជា​អម្ចាស់ជីវិតតម្កល់លើត្បូង និង​សម្តចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវ ​ព្រះរាជសារចូលរួមរំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ពីរម៉ឺនដុល្លាអាមេរិក ក្នុងមួយព្រះអង្គ ​ជាព្រះរាជ្យឧបត្ថម្ភដ៏ថ្លៃថ្លា​សំរាប់​ចូល​រួមក្នុង​ពិធីបុណ្យសព សម្តេចអគ្គមហាធម្មពោធិសាល ឲ្យបានប្រព្រឹត្តទៅ​ដោយភាពអធឹកអធមតាមប្រពៃណីជាតិ។          យាងនិងអញ្ចើញចូលដង្ហែ ព្រះរាជសកម្មភាពនាឱកាសនោះមាន សម្តេច វិបុល សេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានសព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា​​ និងសម្តេច​កិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន​ សែន   ប្រធានកាកបាទក្រហមកម្ពុជា   សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​និងប្រធានគណ:​កម្មការ ព្រឹទ្ធសភា-រដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ ប្រធានតុលាការកំពូល មន្រីរាជការស៊ីវិល មន្រី្តនគរបាល យោធា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
Visitor: 14536276
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.