O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2015-06-01
នៅវេលាព្រឹកថ្ងៃ ១៥កើត ខែជេស្ឋ ឆ្នាំ សប្តស័ក ព​ ស ២៥៥៩ ត្រូវនឹងថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ  ក្នុងសេរី​ភាព​សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វ​ព្រះរាជ​ហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ រាជពិធីសង្ឃទានវេរភត្ត ប្រគេន​មន្ត្រីសង្ឃ​ ៥អង្គ ក្នុងព្រះធម្មសាលា​នៃព្រះឧបាសថ រតនារាម ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធី បុណ្យក្នុងឱកាសនោះមាន ព្រះរាជវង្សានុវង្ស​និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 14535979
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.