ប្រធានរដ្ឋវៀតណាម ទស្សនកិច្ចនៅកម្ពុជា
2014-12-23
តបតាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី២៣
ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម Truong Tan Sang ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា
រយ:ពេលចំនួនពីថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែធ្នូ
ឆ្នាំ ២០១៤ ។
បន្ទាប់ពីបានស្នាក់អាស្រ័យ
អស់រយ:ពេលខ្លី នៅសណ្ឋាគារ Sofitel
Phnom Penh Phokeetrha រាជធានីភ្នំពេញរួចមក នៅវេលាម៉ោង ១០ និង
១៥នាទី ព្រឹកថ្ងៃដដែល ឯកឧត្តម Truong Tan Sang និងគណ:ប្រតិភូជាន់ខ្ពស់អមដំណើរដោយគណ:ប្រតិភូជាន់ខ្ពស់
បានអញ្ជើញ មកកាន់ព្រះបរមរាជវាំង ដើម្បីថ្វាយបង្គំគាល់
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជសកម្មភាព » ធ្នូ - 2014
ប្រធានរដ្ឋវៀតណាម ទស្សនកិច្ចនៅកម្ពុជា