ព្រះរាជដំណើរសេ្តចយាងទៅកាន់ប្រទេសជប៉ុន
2014-12-08
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងទៅចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោក លើកទី៦
នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៤។
យាង និងអញ្ជើញចូលរួមថ្វាយព្រះរាជវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ ព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះ
នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា សម្តច
នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេច
ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង ឯកឧត្តម yuji kumamaru ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំនិងឥស្សរជនជាតិ មន្រ្តីស្ថានទូតជប៉ុន ក៏មានវត្តមាននៅក្នុងឱកាសនោះដែរ។
ព្រះរាជសកម្មភាព » ធ្នូ - 2014
ព្រះរាជដំណើរសេ្តចយាងទៅកាន់ប្រទេសជប៉ុន