O f f i c i a l   W e b s i t e
ក្រុមហ៊ុន Cambodia Royal Tourism Development ថ្វាយតង្វាយ
2014-12-02
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជឬហទ័យប្រោសព្រះរាជទាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា យាងនាំ លោក ZHANG Jianming ប្រធានក្រុមហ៊ុន Cambodia Royal Tourism Development Co.Ltd. ព្រមទាំងគណ:ប្រតិភូ វិនិយោគពាណិជ្ជកម្មចិន អញ្ញើញចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលា​ម៉ោង​ ១១និង០០ នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ​​ ២០១៤។ លោក ZHANG Jianming បាននាំ យកតង្វាយជាអង្ករ ចំនួន ១០តោន មុង ចំនួន ១០០០មុង មីយើង ចំនួន១០០កេស សារុង ចំនួន១០០០សារុង ម្សៅសាប៊ូ (០.៥០​គ.ក្រ)​ ចំនួន១០០០កញ្ចប់​ ត្រីខកំប៉ុង ចំនួន១០០កេស ថ្វាយព្រះករុណា​ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព តាមព្រះអង្គសព្វព្រះរាជ​ឬទ័យ​ដ៏ខ្ពង់ខ្ពស់​បំផុត។
Visitor: 13659488
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.