ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេព្រះមហាក្សត្រីព្រះវរាជមាតា
2014-06-18
នៅវេលាព្រឹកថ្ងៃ ៦រោជ ខែ ជេស្ឋ ឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជ ហឬទ័យ សេ្តចយាងក្នុងព្រះរាជពិធីស្វាធ្យាយព្រះបរិត្ត ពុទ្ធជ័យមង្គល និងបំពេញព្រះរាជកុសលដោយព្រះរាជ សទ្ធាជ្រះថ្លា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីព្រះវរាជមាតា គម្រប់ ៧៨ ព្រះវស្សាយាងចូល ៧៩ ព្រះវស្សា ដែលបានប្រព្រឹត្ត ទៅនៅព្រះរាជតំណាក់ គន្ធបុប្ជា។
យាងនិងអញ្ជើញ ចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យ ក្នុងឱកាសនោះមាន សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង អ្នកម្នាង សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហា ក្សត្រ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម កែវ ពុទ្ធរស្មី ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋ មន្រ្តីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ព្រះ រាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្រ្តីព្រះបរមរាជវាំងជា ច្រើនរូប។
ព្រះរាជសកម្មភាព » មិថុនា - 2014
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេព្រះមហាក្សត្រីព្រះវរាជមាតា