ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកត្រាំកក់ ខេត្តតាកេវ
2014-06-09
នៅវេលាព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៤ ព្រះក រុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហទ័យ សេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូន កូនចៅប្រជារាស្រ្តទីទ័លក្ររស់នៅភូមិចំនួន ២ ក្នុងឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។អញ្ជើញ អមដង្ហែរព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិត
តម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជ
វាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯក
ឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្តតាកែវ។
ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជ
ហទ័យ ស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូន កូនចៅដែលមានជីភាពក្សត់ ខ្សោយជាងគេ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្តទីទ័លក្រមានចំនួន០៤ គ្រួសារ ក្នុងគ្រួសារមួយៗមាន:អង្ករចំនួន៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជប់ ក្នុងនោះមាន:មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ កន្ទេលមួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន មួយ ត្រីខកំប៉ុង ដប់កំពុង និង ថវិកាចំនួន ១០០.០០០រៀល។
ព្រះរាជសកម្មភាព » មិថុនា - 2014
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកត្រាំកក់ ខេត្តតាកេវ