O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យ មាឃបូជា
2014-02-14
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជ សទ្ធាជ្រះថ្លា ដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែង ត្រាស់បង្គាប់ឲ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងដឹកនាំរៀបចំពោះព្រះរាជ ពិធីបុណ្យមាឃបូជា នៅក្នុងព្រះវិហារព្រះកែវមរកត នៅវេលារសៀលថ្ងៃ ១៥កើត ពេញបូរណ៌មី ខែ មាឃ ឆ្នាំ ម្សាញ់ បញ្ជស័ក ព.ស. ២៥៥៧ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ ២០១៤។ យាងនិងអញ្ជើញដង្ហែ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់ លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ ដ៏មង្គលនេះមាន សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំងព្រះមទាំងព្រះរាជវង្សានុវង្សនិងនាហ្មឺនសព្វមុខមន្ត្រី ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
Visitor: 900205
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.