O f f i c i a l   W e b s i t e
ព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋានរបស់អង្គការដើម្បីភាពញញឹមនៃកុមារ
2014-02-07
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ​ព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជធិបតីដ៏ខ្ពង់​ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអាគារអន្តេវសិកដ្ឋានថ្មី និងប្រព័ន្ឋបំលែងថាមពលពន្លឺព្រះអាទិត្យ របស់អង្គការ​ដើម្បីភាពញញឹមនៃកុមារ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភ ឆ្នាំ២០១៤។ អញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួង ព្រះបរម​រាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួល​បន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអម ក្រសួងព្រះបរម រាជវាំង ព្រមទាំង​ថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល អាជ្ញធរដែនដី សប្បរសជន មាតា បិតាសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។
Visitor: 13660544
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.