O f f i c i a l   W e b s i t e
ព្រះរាជពិធីសម្ពោធអន្តេវាសិកដ្ឋានរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (ត)
2014-02-07
លោក ពិនសារពេជ្រ នាយកកម្មវិធីនៃអង្គការ ដើម្បី ភាពញញឹមនៃកុមារ បានអានសុន្ទរកថាថ្វាយព្រះពរ ស្វាគមន៍ និងបានទូលថ្វាយអំពីសកម្មភាពការងារ របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ ដែលត្រូវបាន បង្កើតឡើងតំាងពីឆ្នាំ ១៩៩៣ ដោយលោក Christiandes Pallières និងលោកស្រី Marie France des Pallières ហើយបានបោះទីតាំងនៅ ប្រទេសកម្ពុជា តំាងពីឆ្នាំ ១៩៩៥។ បន្ទាប់មកលោក Didier Farez ប្រធានមូលនិធិ Alsthom ប្រចាំតំបន់អាស៊ីបានទូលថ្វាយ អំពីសកម្ម ភាព របស់ មូលនិធិ Alsthom ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោស ព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ មានថវិកា ចំនួន ៥ពាន់ ដុល្លាអាមេរិក និងអង្ករចំនួន ៥តោន ព្រមទាំងថវិកាចំនួន ៥ពាន់ដុល្លាអាមេរិក និងអង្ករចំនួន ៥តោន ជាព្រះរាបត្តម្ភដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហា ក្សត្រី ព្រវររាជមាតាជាតិខ្មែរ ទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ដើម្បីជាប្រយោជន៍ របស់កុមារជា ចៅ ចៅទួត របស់ព្រះអង្គនៅក្នុងអង្គការ​ដើម្បីភាពញញឹមនៃកុមារ។ ព្រះករុណាជាអម្ចាស់ជីវិតតម្គាល់លើត្បូងជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតអង្គសព្វព្រះរាជហឬទ័យ ប្រោស​ព្រះរាជទាននូវព្រះរាជក្រិត្យ ប្រកាស នីយប័ត្ត ស្តីពីការ​ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ព្រមទាំងបាន​បំពាក់នូវគ្រឿងឥស្សរិយយសដ៏មានតម្លៃខ្ពង់ខ្ពស់ដល់ សប្បរសជនចំនួន៤រូប ដែលមានគុណបំណាច់ក្នុងការ​ចូលរួមចំណែកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងនោះ​មាន លោក គ្រីសដេប៉ាលីយែរ និងលោកស្រី ប៊ូសា ម៉ារីហ្វ្រង់ ក្នុងម្នាក់ៗ ទទួលបាន គ្រឿង ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន​មួយ​គ្រឿង លោកពិន សារពេជ្រ និង លោក អ៊ុក សុវណ្ណ ក្នុងម្នាក់ៗទទួលបាន គ្រឿងឥស្សរិយយសមុនីសា រាភ័ណ្ឌ ថ្នាក់មហាសេនាចំនួន ១គ្រឿង។
Visitor: 896519
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.