O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុក សង្គមថ្មី ខេត្តព្រះវិហារ (តចប់)
2014-02-11
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងបន្តព្រះរាជកិច្ច យាងសំណេះសំណាលសាក សួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះអំណោយដល់ ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំតំណាងគ្រួសារ ចំនួន ៨០០នាក់មកពី ឃុំ រណសិរ្ស ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ។ព្រះរាជអំណោយ ប្រោសព្រះរាជទាន​ដល់បងប្អូន ប្រជារាស្រ្តតំណាងគ្រួសារម្នាក់ៗ​ ​មាន : អង្ករ ៥០ គក្រ មី មួយកេស ឃឹត មួយ​ កញ្ចប់ ក្នុងនោះមាន : មុង មួយ ភួយ មួយ សារុង មួយ ក្រមា មួយ អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជ​អំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់​លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មួយ កៅស៊ូតង់ មួយផ្ទាំង ត្រីខកំប៉ុង ដប់កំប៉ុង និង​ថវិកា ចំនួន ១០០.០០០រៀល។
Visitor: 13658086
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.